ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "ការទទួលស្គាល់ក្រុមហ៊ុនសេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរធនបាល" គោលការណ៍ណែនាំលេខ ១៣៣៧/២៣ ន.ប.ធ. ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ" គោលការណ៍ណែនាំស្ដីពី “លក្ខខណ្ឌ និងនីតិវិធីក្នុងការចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច” គោលការណ៍ណែនាំស្ដីពី “បែបបទ និងយន្ដការពិគ្រោះយោបល់ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច” អនុក្រឹត្យស្ដីពី “ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីអធិការកិច្ចបរធនបាលកិច្ច” នៃនិយ័តករបរធនបាលកិច្ច
18:50:15
និយ័តករបរធនបាលកិច្ចបានរៀបចំសិក្ខាសាលាស្តីពី “ការវិវត្តថ្មីៗក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងវិធានការណ៍ជាយុទ្ធសាស្រ្តពាក់ព័ន្ធ” នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
2025-03-12 17:25:41

នាព្រឹកថ្ងៃពុធ ១៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា គ.ស.២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាស្តីពី “ការវិវត្តថ្មីៗក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងវិធានការណ៍ជាយុទ្ធសាស្រ្តពាក់ព័ន្ធ” នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមដោយវាគ្មិនកិត្តិយសដែលសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យបរធនបាលកិច្ច, វិស័យសំណង់ និងអចលនទ្រព្យ, វិសយធនាគារ និងវិស័យអចលនវត្ថុ រួមមាន៖ ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច, លោកបណ្ឌិត ហូ ចាន់ថា អគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក លន់ សំអុល ប្រធាននាយកដ្ឋានត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា, លោក ចាន់ ម៉ាច អគ្គនាយកនៃធនាគារហ្វីលីព ភីអិលស៊ី និង លោក ស៊ា ឆៃលីន អនុប្រធានសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ នៅក្នុងកម្មវិធីនេះ វាគ្មិនកិត្តិយសបានផ្តោតការពិភាក្សាជាសំខាន់លើទស្សនទានវិស័យអចលនវត្ថុ និងតួនាទីនៃយន្តការបរធនបាលកិច្ច, គោលនយោបាយ និងវិធានការយុទ្ធសាស្រ្តដើម្បីជំរុញការអភិវឌ្ឍ និងដំណោះស្រាយបញ្ហាប្រឈមដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ក៏ដូចជា ភាពធន់ ភាពរឹងមាំ ក្នុងវិស័យធនាគារនៅកម្ពុជាក្នុងបរិការណ៍ឌីជីថល ព្រមទាំងការចូលរួមគាំទ្រពាក់ព័ន្ធនានាក្នុងការជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជាផងដែរ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ និងឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងឱ្យនិយ័តករទាំងអស់ក្រោមឱវាទរបស់ អ.ស.ហ. ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវឧកញ៉ា លោក លោកស្រី តំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ក្រុមហ៊ុនផ្ដល់សេវាសវនកម្ម និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងសិក្ខាកាមនៃកម្មវិធីវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៦ ផងដែរ។


ចែករំលែក


តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

manu.Comment

ឈ្មោះ:
អ៊ីម៉ែល:
អង្គភាព:
មតិយោបល់​:

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)