ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "ការទទួលស្គាល់ក្រុមហ៊ុនសេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរធនបាលកិច្ច" គោលការណ៍ណែនាំលេខ ១៣៣៧/២៣ ន.ប.ធ. ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ" គោលការណ៍ណែនាំស្ដីពី “លក្ខខណ្ឌ និងនីតិវិធីក្នុងការចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច” អនុក្រឹត្យស្ដីពី “ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីអធិការកិច្ចបរធនបាលកិច្ច” នៃនិយ័តករបរធនបាលកិច្ច គោលការណ៍ណែនាំស្ដីពី “បែបបទ និងយន្ដការពិគ្រោះយោបល់ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច” ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការធ្វើអធិការកិច្ចបរធនបាលកិច្ច" ប្រកាសស្តីពី "ការទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច"

18:50:15

សំនួរ-ចម្លើយពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច

Trustor of Public Trust can be development partners, donors, national and international organizations, and the Government itself who wish to create trust funds for Khmer people's interest.

បរធនបាលកិច្ចបុគ្គល (Individual/Personal Trust) ត្រូវបានបង្កើតឡើងដោយបរធនបាល ទាយក ដើម្បីផ្ទេរទ្រព្យសម្បត្តិ ឬមូលនិធិទៅឱ្យបរធនបាលធ្វើការចាត់ចែង គ្រប់គ្រង និងថែរក្សាជំនួស សម្រាប់ជាប្រយោជន៍របស់បរធនបាលទាយកខ្លួនឯង ឬ សម្រាប់បុគ្គលដែលបានកំណត់ជាក់លាក់ដោយបរធនបាល ទាយក តាមលក្ខខណ្ឌដូចខាងក្រោម៖ ១. ការធ្វើប្រទានកម្មទ្រព្យសម្បត្តិ ឬមូលនិធិរបស់ខ្លួន ឱ្យទៅបរធនបាល ២. បរធនបាលទាយកត្រូវធ្វើលិខិតបរធនបាលកិច្ច ករណីបរធនបាលទាយកនៅមានជីវិត ឬ ការធ្វើមតកសាសន៍ ដែលបង្កើតជាបរធនបាលកិច្ច ករណីបរធនបាលទាយកនោះទទួលមរណភាព។ បរធនបាលកិច្ចពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ ឬគោលបំណងផ្សេងទៀត សម្រាប់ជាប្រយោជន៍ដល់អ្នកផ្តល់វិភាគទានបរធនបាលកិច្ច ឬបុគ្គលណាមួយជាក់លាក់ ដែលកំណត់ដោយអ្នកផ្តល់វិភាគទានបរធនបាលកិច្ចនោះ។ លក្ខណៈនៃបរធនបាលកិច្ចពាណិជ្ជកម្មមាន ៣ ធំៗដូចខាងក្រោម៖ ១. មូលនិធិសោធននិវត្តន៍ មូលនិធិអប់រំ និងមូលនិធិប្រហាក់ប្រហែល ដែលត្រូវបានផ្ទេរទ្រព្យសម្បត្តិ ឬមូលនិធិទាំងនោះទៅឱ្យបរធនបាលគ្រប់គ្រង និងចាត់ចែង ឬវិនិយោគ ដើម្បីជាប្រយោជន៍ដល់ម្ចាស់មូលនិធិ អ្នកផ្តល់វិភាគទាន ឬបុគ្គលផ្សេងទៀត។ ២. សេវារក្សាទុកដែលទ្រព្យសម្បត្តិឬមូលនិធិ ត្រូវបានផ្ទេរដោយបុគ្គលណាមួយ ឱ្យទៅបរធនបាល ហើយបរធនបាលនោះ ត្រូវផ្ទេរទ្រព្យសម្បត្តិឬមូលនិធិនោះ ត្រឡប់ទៅបុគ្គលនោះវិញ ឬបុគ្គលណាមួយផ្សេងទៀត នៅពេលបានបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖ - រក្សាទុកដោយបុគ្គលណាមួយ ជាអាទិ៍ មន្ទីរសារការី ឬការិយាល័យមេធាវី ឬក្រុមហ៊ុនគណនេយ្យ ឬ - សេវារក្សាទុកផ្សេងទៀតដែលមានការអនុញ្ញាតពីបញ្ញត្តិករពាក់ព័ន្ធដូចជា ធនាគារជាតិនៃកម្ពុជា និយ័តករមូលបត្រកម្ពុជា ឬក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - មានការកាន់កាប់ទ្រព្យសម្បត្តិ ឬមូលនិធិតម្កល់ ដើម្បីជាប្រយោជន៍របស់វិនិយោគិន អ្នកទិញអចលនវត្ថុ និងដើម្បីប្រតិបត្តិការពាណិជ្ចកម្មផ្សេងទៀត។ ៣. គម្រោងភាគហ៊ុននិយោជិត ឬផលប្រយោជន៍និយោជិត នៅពេលដែលបរធនបាល គ្រប់គ្រងទ្រព្យសម្បត្តិ ឬមូលនិធិដើម្បីវិនិ-យោគក្នុងនាមនិយោជិត។ ពាក់ព័ន្ធនឹងសំណួរនេះ សុទ្ធតែជាបរធនបាលកិច្ចពាណិជ្ជកម្មដែលទាក់ទិនទៅនឹងអចលនវត្ថុ។

បរធនបាលកិច្ចសាធារណៈ៖ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជាប្រយោជន៍របស់ពលរដ្ឋខ្មែរទូទៅ តាមរយៈ៖ ១. ការអភិវឌ្ឍវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា (បរធនបាលកិច្ចហិរញ្ញវត្ថុ) ហើយទ្រព្យសម្បត្តិមូលនិធិទាំងនោះ បាននិងកំពុងគ្រប់គ្រង និងចាត់ចែងនៅក្នុងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុឬបុគ្គលផ្សេងទៀត។ ២. ការតែងតាំងបរធនបាលដោយបញ្ញត្តិករពាក់ព័ន្ធសម្រាប់ជាប្រយោជន៍សាធារណៈផ្សេងទៀត រួមមាន៖ មូលនិធិដែលបានផ្តល់ឱ្យរាជរដ្ឋាភិបាល ឬត្រូវបានផ្តល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា, មត៌កដែលធ្លាក់ទៅជាទ្រព្យរដ្ឋ, ការការពារផលប្រយោជន៍របស់កុមារ ឬអសមត្ថជន។ បរធនបាលកិច្ចសង្គម៖ ត្រូវបានបង្កើតឡើងសម្រាប់ជាប្រយោជន៍ទូទៅក្នុងសង្គម (វប្បធម៌, អប់រំ, សាសនា, មនុស្សជាតិ ឬវិទ្យាសាស្រ្ត) តាមរយៈ ការធ្វើប្រទានកម្មទ្រព្យសម្បត្តិរបស់បរធនបាលទាយក ទៅឱ្យបរធនបាល រួមមាន៖ មូលនិធិពិសេស (ប្រទានកម្មឬមតកសាសន៍, និងមិនស្វែងរកប្រាក់ចំណេញ) និងមូលនិធិសម្រាប់ប្រយោជន៍ដល់អង្គការវប្បធម៌ អប់រំ មនុស្សជាតិ សាសនា ឬវិទ្យាសាស្រ្ត ដែលទទួលបានតាមរយៈប្រទានកម្ម ឬមតកសាសន៍។ ជារួម បរធនបាលកិច្ចទាំង២ គឺសម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋខ្មែរ និងសង្គមខ្មែរដូចគ្នា គ្រាន់តែរូបភាពនៃការធ្វើប្រិតបត្តិការ និងការបង្កើតបរធនបាលកិច្ច មានលក្ខណៈខុសគ្នាដូចបានរៀបរាប់ខាងលើ។

c). Staff committee shall apply for license in order to manage such funds. d). There are requirements for Trust company and Independent Individual trustee which can be found in our Draft Prakas in the Public Consultation.

The company "B" provides tax consulting services. One of supporting service is to maintain fund of Client. The purpose of maintaining Client’s fund is for the purpose of pay taxes, social contribution, and payroll to Client’s employee on behalf of Client. Our questions include: a). Yes, it is considered as trust operation due to our trust regulations. b). Based on our draft Prakas, there is no any threshold of funds or property for Trust Company (Trustee) to manage, while there is a limit of funds of up to USD2.5 million s for Independent Individual Trustee; and all trust shall be registered at Trust Regulator.

ទិន្នន័យទីផ្សារបរធនបាលកិច្ច

ចំនួនករណីសរុប

857

ទំហំបរធន (លានដុល្លារ)

1377

តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

មតិយោបល់​/Comment

ឈ្មោះ/Name:
អ៊ីម៉ែល/E-mail:
អង្គភាព/Organization:
ផ្តល់យោបល់/Comment:(លោកអ្នកអាចប្រើជាភាខ្មែរ or English):

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)