ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
គឺសំណុំនៃច្បាប់, បទដ្ឋាន, ប្រព័ន្ធ និងនីតិវិធីសម្រាប់គ្រប់គ្រងធនធានហិរញ្ញវត្ថុសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ដំណើរការនៃការគ្រប់គ្រងធនធានហិរញ្ញវត្ថុសាធារណៈ រួមមាន៖ ការរៀបចំគោល-នយោបាយ, ការកៀរគរធនធានហិរញ្ញវត្ថុ, ការវិភាជថវិកា, ការអនុវត្តចំណាយ, ការធ្វើកិច្ចបញ្ជិកា និងការធ្វើសវនកម្ម។ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏រួមបញ្ចូលក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ, ទ្រព្យទាំងជាទ្រព្យ-ហិរញ្ញវត្ថុ និងទ្រព្យមិនមែនជាហិរញ្ញវត្ថុ។