សិទ្ធិលើវត្ថុដែលជាបរធន
បរធនបាលត្រូវមានព័ត៌មានបច្ចុប្បន្នភាពអំពីសិទ្ធិគ្រប់គ្រង, ចាត់ចែង, ប្រើប្រាស់ និងសិទ្ធិអាស្រ័យផល ដែលជាប់មកជាមួយនឹងវត្ថុ មានជាអាទិ៍ សហកម្មសិទ្ធិ, កម្មសិទ្ធិអវិភាគ, សិទ្ធិឃាត់ទុក, សិទ្ធិលើការបញ្ចាំ, ហ៊ីប៉ូតែក, សិទ្ធិប្រាតិភោគដោយអនុប្បទាន, សិទ្ធិជួលអចិន្ត្រៃយ៍, ការធានាកាតព្វកិច្ច (ការធានាបំណុល ឬការជាប់បន្ទុកលើវត្ថុ) និងសិទ្ធិផ្សេងទៀត ដែលមានជាប់មកជាមួយវត្ថុដែលជាបរធនយកមកស្នើសុំបង្កើត និងចុះបញ្ជីបរធនបាលកិច្ច។