គោលការណ៍ណែនាំលេខ ០០៥/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្តីពី “យន្តការនៃការស្នើសុំបង្កើត ចុះបញ្ជី បន្តសុពលភាពវិញ្ញាបនបត្រ ផ្លាស់ប្តូរ និងបញ្ចប់បរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក តាមប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ចរបស់និយ័តករបរធនបាលកិច្ច” គោលការណ៍ណែនាំលេខ ០០៤/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្តីពី “វិធានប្រតិបត្តិការរបស់បរធនបាល” ប្រកាសលេខ ០១០ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច” ប្រកាសលេខ ០១១ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច” ប្រកាសលេខ ០០៩ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្តីពី "ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម" ប្រកាសលេខ ០១២ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការបើកសាខារបស់បរធនបាល” ប្រកាសលេខ ០០៤ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈរបស់បរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល" ប្រកាសលេខ ០៦០ អ.ស.ហ. ប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្ដីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព” ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល”

និយ័តករបរធនបាលកិច្ច បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្ដីពី “កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរធនបាល”
2024-12-05 21:38:26

នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ គ.ស. ២០២៤ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី “កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរធនបាល” ក្រោមអធិបតីភាពរបស់ឯកឧត្តម ណី សាកល អគ្គនាយករងនៃ ន.ប.ធ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅសណ្ជាគារ សុខា ភ្នំពេញ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន ជាពិសេសបរធនបាលដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ. អំពីការអនុវត្តនូវកាតព្វកិច្ចផ្តល់របាយការណ៍ ការជូនដំណឹង និងការស្នើសុំការអនុញ្ញាតរបស់បរធនបាលដែលធ្វើប្រតិបត្តិការនៅក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងដើម្បីធានាឱ្យបាននូវការបំពេញកាតព្វកិច្ច និងការធ្វើប្រតិបត្តិការបរធនបាលកិច្ចរបស់បរធនបាលប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដោយអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃ ន.ប.ធ. ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្តិភាព ឬរក្សាទុក (ធនាគារពាណិជ្ជ) និងបរធនបាលរូបវន្តបុគ្គលឯករាជ្យដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ.។

ចែករំលែក

តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)