គោលការណ៍ណែនាំលេខ ០០៥/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្តីពី “យន្តការនៃការស្នើសុំបង្កើត ចុះបញ្ជី បន្តសុពលភាពវិញ្ញាបនបត្រ ផ្លាស់ប្តូរ និងបញ្ចប់បរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក តាមប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ចរបស់និយ័តករបរធនបាលកិច្ច” គោលការណ៍ណែនាំលេខ ០០៤/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្តីពី “វិធានប្រតិបត្តិការរបស់បរធនបាល” ប្រកាសលេខ ០១០ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច” ប្រកាសលេខ ០១១ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច” ប្រកាសលេខ ០០៩ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្តីពី "ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម" ប្រកាសលេខ ០១២ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការបើកសាខារបស់បរធនបាល” ប្រកាសលេខ ០០៤ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈរបស់បរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល" ប្រកាសលេខ ០៦០ អ.ស.ហ. ប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្ដីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព” ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល”

ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច អមដោយសហការី បានអញ្ជើញធ្វើទស្សនកិច្ចសិក្សា និងប្រជុំពិភាក្សាការងារជាមួយសមាគមបរធនបាល និងក្រុមហ៊ុនបរធនបាល នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន
2024-11-29 18:08:00

ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ១៣ និង១៤ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ និង ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្កមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយ លោក ឃុន វាសនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ, លោក ហាយ សុវណ្ណា ប្រធានស្ដីទីនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច និងលោក ណង សេរីវុធ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សា និងប្រជុំពិភាក្សាការងារជាមួយសមាគមបរធនបាល និងក្រុមហ៊ុនបរធនបាល នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការសម្របសម្រួលពីក្រុមហ៊ុន ស្ត្រងហូល ត្រាសធី ឯ.ក។ នៅក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេលពីរថ្ងៃនេះ គណៈប្រតិភូនៃ ន.ប.ធ. បានជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងបទពិសោធន៍អនុវត្តន៍ ក្របខ័ណ្ឌបទប្បញ្ញត្តិ បរធនបាលកិច្ចគ្រួសារ និងបរធនបាលកិច្ចសម្រាប់ការវិនិយោគ កិច្ចដំណើរការនៃសមាគមបរធនបាល សមាហរណកម្មបច្ចេកវិទ្យា ការអភិវឌ្ឍន៍ទីផ្សារ ការគ្រប់គ្រងហានិភ័យ លទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ និងការអនុវត្តប្រកបដោយនិរន្តរភាព ក៏ដូចជា ការចែករំលែកអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងទីផ្សារបរធនបាលកិច្ចកម្ពុជាផងដែរ ជាមួយសមាគមបរធនបាលហុងកុង, ក្រុមហ៊ុន Morgan Stanley, ក្រុមហ៊ុន Forever Trust Limited និងក្រុមហ៊ុន Printrust Company (Singapore) Limited។ ដំណើរទស្សនកិច្ចខាងលើ ក៏មានថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ចូលរួមជាមួយផងដែរ ដើម្បីជំរុញការយល់ដឹងបន្ថែមអំពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច ដល់ក្រុមការងាររបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។

ចែករំលែក

តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)