គោលការណ៍ណែនាំលេខ ០០៦/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្តីពី “វិធានការយកចិត្តទុកដាក់ស្គាល់អតិថិជនក្នុងវិស័យបរធនបាលកិច្ច” គោលការណ៍ណែនាំលេខ ០០៥/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្តីពី “យន្តការនៃការស្នើសុំបង្កើត ចុះបញ្ជី បន្តសុពលភាពវិញ្ញាបនបត្រ ផ្លាស់ប្តូរ និងបញ្ចប់បរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក តាមប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ចរបស់និយ័តករបរធនបាលកិច្ច” គោលការណ៍ណែនាំលេខ ០០៤/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្តីពី “វិធានប្រតិបត្តិការរបស់បរធនបាល” ប្រកាសលេខ ០១០ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច” ប្រកាសលេខ ០០៩ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្តីពី "ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម" ប្រកាសលេខ ០១២ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការបើកសាខារបស់បរធនបាល” ប្រកាសលេខ ០១១ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច” ប្រកាសលេខ ០០៤ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈរបស់បរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល" ប្រកាសលេខ ០៦០ អ.ស.ហ. ប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្ដីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព”

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកក្នុងកម្មវិធី EuroCham Cambodia Talk ស្ដីពី “បរធនបាលកិច្ច និងការការពារទ្រព្យសម្បត្តិ”។
2026-07-02 11:49:00

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកក្នុងកម្មវិធី EuroCham Cambodia Talk ស្ដីពី “បរធនបាលកិច្ច និងការការពារទ្រព្យសម្បត្តិ” ដែលរៀបចំដោយ EuroCham Cambodia សហការជាមួយគណៈកម្មាធិការអចលនទ្រព្យ និងសំណង់ និង Phillip Trustee នៅសណ្ឋាគារ Shangri-La Phnom Penh។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបរធនបាលកិច្ចនៅកម្ពុជា ការអនុវត្តជាក់ស្ដែងនៃបរធនបាលកិច្ចក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ ការការពារទ្រព្យសម្បត្តិ ការកាន់កាប់អចលនទ្រព្យ និងការសម្របសម្រួលការវិនិយោគអន្តរជាតិ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ រួមមាន៖ កាតព្វកិច្ចពន្ធ ការអនុវត្តកាតព្វកិច្ចអនុលោមភាព ចំណាយប្រតិបត្តិការ និងការអនុវត្តបទប្បញ្ញត្តិ។ ក្នុងកម្មវិធីនេះ ក៏មានបទបង្ហាញស្ដីពី “ក្របខណ្ឌច្បាប់បរធនបាលកិច្ច” ដោយលោកស្រី ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងអធិការកិច្ច នៃ ន.ប.ធ. និងបទបង្ហាញស្ដីពី “បរធនបាលកិច្ច និងការការពារទ្រព្យសម្បត្តិ” ដោយលោក ព្រឿង សុភាព អគ្គនាយកនៃ Phillip Trustee ព្រមទាំងកិច្ចពិភាក្សាជាក្រុមស្ដីពីការប្រើប្រាស់បរធនបាលកិច្ចសម្រាប់ការវិនិយោគអន្តរជាតិ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីតំណាង EuroCham Cambodia, Phillip Trustee, វិនិយោគិន, អ្នកជំនាញផ្នែកច្បាប់, អ្នកជំនាញពន្ធដារ, អ្នកជំនាញអចលនទ្រព្យ, តំណាងធនាគារ និងវិស័យហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធនានា ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីតួនាទីរបស់បរធនបាលកិច្ចក្នុងការគាំទ្រការវិនិយោគ ការការពារផលប្រយោជន៍ស្របច្បាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

ចែករំលែក

តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)