នាថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Paul Knox ប្រធានសមាគមប្រតិបត្តិករបរធនបាលកិច្ច និងគ្រប់គ្រងទ្រព្យហុងកុង (STEP Hong Kong Chapter) ដែលដឹកនាំគណៈប្រតិភូមកពីទីក្រុងហុងកុង ព្រមទាំងសហការី។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការសិក្សា និងទទួលបទពិសោធន៍លើក្របខ័ណ្ឌបច្ចេកទេសពាក់ព័ន្ធនឹងការបង្កើតបរធនបាលកិច្ចគ្រួសារ ប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព និងនិរន្តរភាព ក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)