នាសៀលថ្ងៃចន្ទ ៧រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកិច្ចប្រជុំស្តីពី "ការបូកសរុបសមិទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត" របស់ ន.ប.ធ. ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។ នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញពីគ្រប់នាយកដ្ឋានចំណុះនៃ ន.ប.ធ. ដោយបានបង្ហាញអំពីសមិទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត ព្រមទាំងមានការពិភាក្សាយ៉ាងផុសផុលក្នុងកម្រិតមន្ត្រី និងថ្នាក់ដឹកនាំរបស់ ន.ប.ធ. លើបញ្ហាប្រឈម និងដំណោះស្រាយដែលបានអនុវត្តកន្លងមក និងលើកឡើងនូវវិធីសាស្ត្រ ដើម្បីត្រៀមខ្លួនក្នុងការអនុវត្តការងារនៅត្រីមាសបន្ទាប់ឱ្យកាន់តែល្អប្រសើរថែមទៀត។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)