នៅព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី “ការបំពេញបន្ថែមលើប្រកាសស្ដីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមដល់ក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក បរធនបាលរូបវន្តបុគ្គលឯករាជ្យ ក្រុមហ៊ុនផ្ដល់សេវាសវនកម្ម ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច សំដៅដល់ការអនុវត្តប្រកបដោយគណនេយ្យភាព និងប្រសិទ្ធភាពនៃការចុះបញ្ជីបរធនបាលកិច្ចចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព ដោយអនុលោមតាមច្បាប់ស្ដីពីបរធនបាលកិច្ច និងបទប្បញ្ញត្តិក្នុងវិស័យបរធនបាលកិច្ចជាធរមាន។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)