នៅព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាបរធនបាលកិច្ច និងប្រកាសស្តីពីការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច" ដល់បរធនបាល ប្រតិបត្តិករបរធនបាល និងតួឣង្គពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅទីស្តីការឣាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់តួអង្គពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចអំពីយន្តការ បែបបទ និងនីតិវិធីនៃការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព គណនេយ្យភាព និងអនុលោមភាពច្បាប់ពាក់ព័ន្ធជាធរមាន។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)