គោលការណ៍ណែនាំលេខ ០០៥/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្តីពី “យន្តការនៃការស្នើសុំបង្កើត ចុះបញ្ជី បន្តសុពលភាពវិញ្ញាបនបត្រ ផ្លាស់ប្តូរ និងបញ្ចប់បរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក តាមប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ចរបស់និយ័តករបរធនបាលកិច្ច” គោលការណ៍ណែនាំលេខ ០០៤/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្តីពី “វិធានប្រតិបត្តិការរបស់បរធនបាល” ប្រកាសលេខ ០១០ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច” ប្រកាសលេខ ០១១ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច” ប្រកាសលេខ ០០៩ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្តីពី "ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម" ប្រកាសលេខ ០១២ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការបើកសាខារបស់បរធនបាល” ប្រកាសលេខ ០០៤ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈរបស់បរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល" ប្រកាសលេខ ០៦០ អ.ស.ហ. ប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្ដីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព” ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល”

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មសម្រាប់សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.) បានរៀបចំសិក្ខាសាលាស្ដីពី "ការបូកសរុបលទ្ធផលការងារអនុវត្តគម្រោងប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦" នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍិន៍ធុរកិច្ច។
2026-01-15 09:43:00

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មសម្រាប់សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.) បានរៀបចំសិក្ខាសាលាស្ដីពី "ការបូកសរុបលទ្ធផលការងារអនុវត្តគម្រោងប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោង ACSEP-PIU1 នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ បញ្ហាប្រឈម កាលានុវត្តភាព និងដំណោះស្រាយ ដែលបានអនុវត្តកន្លងមក និងសំណូមពរនានារបស់ស្ថាប័ន/អង្គភាពពាក់ព័ន្ធ ក្នុងដំណើរការអនុវត្តគម្រោងពាក់ព័ន្ធនឹងដំណើរការប្រតិបត្តិការផ្នែកឥណទានក្នុងឆ្នាំ២០២៥ ដើម្បីឈានទៅរកដំណោះស្រាយសមស្របរួមគ្នាមួយសម្រាប់ការរៀបចំយុទ្ធសាស្រ្តអនុវត្តឱ្យបានកាន់តែល្អប្រសើរសម្រាប់ឆ្នាំ២០២៦។ សិក្ខាសាលានេះ មានការចូលរួមពីសមាជិក/សមាជិកា និងទីប្រឹក្សារបស់ ACSEP-PIU1, តំណាងមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB), តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃ ក.ស.ហ.វ., អង្គភាពអនុវត្តគម្រោង ACSEP-PIU2 & PIU3, តំណាងសាជីវកម្មធានាឥណទានកម្ពុជា (CGCC), តំណាងគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារទាំង ៦ រួមមាន៖ ធនាគារ វីង, ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារហ្វីលីព ភីអិលស៊ី, អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា និងតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តគោលដៅទាំង ១៤។

ចែករំលែក

តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)