ប្រកាសលេខ ០១០ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច” ប្រកាសលេខ ០១១ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច” ប្រកាសលេខ ០១២ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការបើកសាខារបស់បរធនបាល” ប្រកាសលេខ ០០៩ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្តីពី "ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម" ប្រកាសលេខ ០០៤ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈរបស់បរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល" ប្រកាសលេខ ០៦០ អ.ស.ហ. ប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្ដីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព” ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច"
18:50:15
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់-ទទួលអគារសិក្សា នៅសាលាបឋមសិក្សា រំលេច នៅភូមិបឹងរំលេច ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមការឧបត្ថម្ភថវិកាសាងសង់របស់បរធនបាលកិច្ចហិរញ្ញវត្ថុ អមតៈ។
2025-12-07 09:15:00

នារសៀល ថ្ងៃសៅរ៍ ១រោច ខែមិគសិរ ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់-ទទួលអគារសិក្សា ១ខ្នង មាន២បន្ទប់ និងគ្រឿងសង្ហារឹមគ្រប់បន្ទប់ ព្រមទាំងដងទង់ជាតិ នៅសាលាបឋមសិក្សា រំលេច ដែលស្ថិតនៅភូមិបឹងរំលេច ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមការឧបត្ថម្ភថវិកាសាងសង់របស់បរធនបាលកិច្ចហិរញ្ញវត្ថុ អមតៈ។ ក្នុងពិធីប្រគល់-ទទួលអគារសិក្សានេះ ក៏មានការចូលរួមពីលោក ជា ផល្លារិន បរធនបាលរូបវន្តបុគ្គលឯករាជ្យនៃបរធនបាលកិច្ចហិរញ្ញវត្ថុ អមតៈ, លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង, ប្រធាន និងមន្រ្តីនៃការិយាល័យអប់រំ យុវជន និងកីឡាស្រុកវាលវែង អជ្ញាធរ និងប្រជាការពារភូមិបឹងរំលេច គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូសាលាបឋមសិក្សារំលេច ព្រមទាំងសិស្សានុសិស្ស និងមាតាបិតាសិស្ស។ សំណង់អគារសិក្សាដ៏ស្អាត និងមានសោភ័ណភាពនេះ ត្រូវបានរចនាឡើងដោយគិតគូគ្រប់ជ្រុងជ្រោយពីពន្លឺ និងខ្យល់។ នាឱកាសនោះឯកឧត្តម សុខ ដារ៉ា បានមានប្រសាសន៍ពីសារៈសំខាន់នៃការអប់រំ និងបានអំពាវនាវឱ្យមាតា-បិតារបស់សិស្សបញ្ជូនកូនមកចូលរៀននៅសាលាបឋមសិក្សារំលេចឱ្យបានចប់ថ្នាក់ ដើម្បីអនាគតរបស់ក្មេងៗ និងធនធានមនុស្សសម្រាម់កម្ពុជា និងចូលរួមថែរក្សាអគារសិក្សាថ្មីនេះ ឱ្យបានគង់វង្សយូរអង្វែង ដើម្បីរក្សាទុកសម្រាប់ក្មេងៗជំនាន់ក្រោយបានចូលរៀន ក៏ដូចជាកសាងការជឿជាក់ដល់ម្ចាស់ជំនួយ សំដៅជំរុញលើកទឹកចិត្តឱ្យមានការបន្តជួយសាងសង់អគារទាំងនេះ នៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ផ្សេងៗទៀត។


ចែករំលែក


តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

manu.Comment

ឈ្មោះ:
អ៊ីម៉ែល:
អង្គភាព:
មតិយោបល់​:

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)