នាព្រឹកថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច, និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសចំនួនពីរ រួមមាន៖ “សេចក្តីព្រាងប្រកាសស្តីពីការបើកសាខារបស់បរធនបាល” និង “សេចក្តីព្រាងប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈរបស់បរធនបាល” ក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. ក្នុងគោលបំណងទទួលបានមតិយោបល់ ក៏ដូចជាធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ជាពិសេសអ្នកអនុវត្តការងារផ្ទាល់ ដើម្បីឱ្យសេចក្តីព្រាងប្រកាសទាំងពីរខាងលើកាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយសំដៅដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទំនុកចិត្តពីអ្នកចូលរួមក្នុងវិស័យបរធនបាលកិច្ច។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានការចូលរួមពីតំណាងក្រុមហ៊ុនបរធនបាល, ធនាគារដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក, បរធនបាលរូបវន្តបុគ្គលឯករាជ្យ, ក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងអង្គភាព និងស្ថាប័នពាក់ព័ន្ធ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)