គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល" ប្រកាសលេខ ០៦០ អ.ស.ហ. ប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្ដីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព” ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរធនបាល" គោលការណ៍ណែនាំលេខ ១៣៣៧/២៣ ន.ប.ធ. ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ" គោលការណ៍ណែនាំស្ដីពី “លក្ខខណ្ឌ និងនីតិវិធីក្នុងការចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច”
18:50:15
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពី “ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល”
2025-11-24 17:08:00

នៅរសៀលថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពី “ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្រោមអធិបតីភាពរបស់ឯកឧត្តម ណី សាកល អគ្គនាយករងនៃ ន.ប.ធ. តំណាងរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ.។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមដល់ក្រុមហ៊ុនបរធនបាលដើម្បីស្វែងយល់ពីអំពីការរៀបចំ និងការដាក់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាលដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ប.ធ. សំដៅដល់ការធានាលើប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងទទួលបានទំនុកចិត្តពីអ្នកចូលរួមក្នុងវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនបរធនបាលដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត និងក្រុមហ៊ុនផ្ដល់សេវាសវនកម្មដែលទទួលបានការទទួលស្គាល់ពី ន.ប.ធ. ។


ចែករំលែក


កម្មវិធីសង្គម

ផ្សេងទៀត

តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

manu.Comment

ឈ្មោះ:
អ៊ីម៉ែល:
អង្គភាព:
មតិយោបល់​:

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)