គោលការណ៍ណែនាំលេខ ០០៥/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្តីពី “យន្តការនៃការស្នើសុំបង្កើត ចុះបញ្ជី បន្តសុពលភាពវិញ្ញាបនបត្រ ផ្លាស់ប្តូរ និងបញ្ចប់បរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក តាមប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ចរបស់និយ័តករបរធនបាលកិច្ច” គោលការណ៍ណែនាំលេខ ០០៤/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្តីពី “វិធានប្រតិបត្តិការរបស់បរធនបាល” ប្រកាសលេខ ០១០ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច” ប្រកាសលេខ ០១១ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច” ប្រកាសលេខ ០០៩ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្តីពី "ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម" ប្រកាសលេខ ០១២ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការបើកសាខារបស់បរធនបាល” ប្រកាសលេខ ០០៤ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈរបស់បរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល" ប្រកាសលេខ ០៦០ អ.ស.ហ. ប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្ដីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព” ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល”

“វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៥” ក្រោមប្រធានបទ “បរធនបាលកិច្ចជាថ្នាលធុរកិច្ចប្រកបដោយទំនុកចិត្ត និងអនុលោមភាពច្បាប់”
2025-10-30 08:48:00

នាថ្ងៃសុក្រ ១០កើត ខែកក្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.២០២៥, និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដោយមានកិច្ចសហការគាំទ្រពីបណ្តាក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) និងបុគ្គលពាក់ព័ន្ធផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច បានរៀបចំកម្មវិធី “វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៥” ក្រោមប្រធានបទ “បរធនបាលកិច្ចជាថ្នាលធុរកិច្ចប្រកបដោយទំនុកចិត្ត និងអនុលោមភាពច្បាប់” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី កសហវ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នៅសណ្ឋាគារ សុខា ភ្នំពេញ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបន្ថែម ក៏ដូចជាប្រមូលផ្ដុំអ្នកជំនាញ និងតួអង្គពាក់ព័ន្ធសំខាន់ៗក្នុងវិស័យបរធនបាលកិច្ច ដើម្បីភ្ជាប់បណ្ដាញទំនាក់ទំនង និងទទួលបានទស្សនៈថ្មីៗ ព្រមទាំងផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍អនុវត្តន៍ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច។ សម្រាប់ការរៀបចំកម្មវិធី “វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៥” នេះ បានផ្តោតជាសំខាន់ទៅលើការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាអំពីទិសដៅយុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនវិស័យបរធនបាលកិច្ច, គុណប្រយោជន៍នៃបរធនបាលកិច្ចគ្រួសារ និងបរធនបាលកិច្ចសប្បុរសធម៌, ការបន្តស្ថេរភាពហិរញ្ញវត្ថុតជំនាន់, ឱកាសវិនិយោគអចលនទ្រព្យតាមរយៈយន្តការបរធនបាលកិច្ច, ការប្រែក្លាយកម្ពុជាជាទិសដៅថ្មីសម្រាប់ការវិនិយោគតាមរយៈបរធនបាលកិច្ចអចលនទ្រព្យ និងភាពចាំបាច់នៃការប្រើប្រាស់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសជាតិ និងអន្តរជាតិ ដែលមានបទពិសោធន៍ច្រើនឆ្នាំ។ ជាពិសេស វេទិកានេះ រឹតតែអធិកអធមដោយមានការរៀបចំ៖ ១).ពិធីប្រកាសទទួលស្គាល់សមាគមបរធនបាលកម្ពុជា ជាផ្លូវការ និង២).ពិធីប្រគល់ពានរង្វាន់ឆ្នើមដល់ក្រុមហ៊ុន, ធនាគារ និងបុគ្គលដែលជាប្រតិបត្តិករផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច, ដៃគូសហប្រតិបត្តិការសកម្ម និងអង្គភាពសារព័ត៌មានឆ្នើម ប្រចាំឆ្នាំ២០២៤ ផងដែរ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក-សមាជិកាក្រុមប្រឹក្សា អ.ស.ហ., ឯកឧត្ដម លោកជំទាវ តំណាងក្រសួង/ស្ថាប័ន និងមន្ទីរពាក់ព័ន្ធទាំង ២៥ រាជធានី-ខេត្ត, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី វាគ្មិន ភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រមាណជាង ៥០០ នាក់។

ចែករំលែក

តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)