ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរធនបាល" គោលការណ៍ណែនាំលេខ ១៣៣៧/២៣ ន.ប.ធ. ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ" គោលការណ៍ណែនាំស្ដីពី “លក្ខខណ្ឌ និងនីតិវិធីក្នុងការចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច” អនុក្រឹត្យស្ដីពី “ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីអធិការកិច្ចបរធនបាលកិច្ច” នៃនិយ័តករបរធនបាលកិច្ច គោលការណ៍ណែនាំស្ដីពី “បែបបទ និងយន្ដការពិគ្រោះយោបល់ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច”
18:50:15
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ព្រមទាំងសហការីនៃ ន.ប.ធ. និងសប្បុរសជនក្នុងវិស័យបរធនបាលកិច្ច បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភាគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ដេីម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ
2025-08-07 18:23:00

នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា គ.ស.២០២៥, ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ព្រមទាំងសហការីនៃ ន.ប.ធ. និងសប្បុរសជនក្នុងវិស័យបរធនបាលកិច្ច បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភាគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ដេីម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន ៥៣០ គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីតាំងសុវត្ថិភាព ព្រមទាំងផ្តល់ថវិកាគាំទ្រជូនព្រះសង្ឃ, លោកគ្រូ-អ្នកគ្រូ ដែលបន្តស្ម័គ្រចិត្តមកបង្រៀនចល័ត, កងកម្លាំងឈរជេីងប្រចាំការ, និងក្រុមការងារ ស្ថិតនៅភូមិសាស្រ្តភៀសសឹកខេត្តព្រះវិហារ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ប.ធ. និងសប្បុរសជនក្នុងវិស័យបរធនបាលកិច្ច សូមចូលរួមចំណែកដោយដួងចិត្តស្មោះស្ម័គ្រ និងសូមបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ចំពោះទំនួលខុសត្រូវសង្គម សាមគ្គីភាព ស្មារតីខ្មែរតែមួយ គ្រប់កាលៈទេសៈ និងសហការគ្នាយ៉ាងស្វាហាប់ ដ៏មុតមាំ ដោយក្តីមោទនភាព ចំពោះគុណវីរភាពកងទ័ពកម្ពុជានៃការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានដើម្បីការពារជាតិមាតុភូមិកម្ពុជាពីខ្មាំងសត្រូវ។


ចែករំលែក


កម្មវិធីសង្គម

ផ្សេងទៀត

តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

manu.Comment

ឈ្មោះ:
អ៊ីម៉ែល:
អង្គភាព:
មតិយោបល់​:

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)