នាថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា គ.ស.២០២៥, ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ព្រមទាំងសហការីនៃ ន.ប.ធ. និងសប្បុរសជនក្នុងវិស័យបរធនបាលកិច្ច បាននាំយកគ្រឿងឧបភោគបរិភាគ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ដេីម្បីប្រគល់ដល់តំណាងវីរកងទ័ពជួរមុខនៅទីបញ្ជាការតំបន់សឹករង ដេីម្បីបុព្វហេតុការពារជាតិ ការពារទឹកដីកម្ពុជាពីការឈ្លានពានដោយកងទ័ពថៃ ស្ថិតក្នុងភូមសាស្រ្តខេត្តព្រះវិហារ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ប.ធ. និងសប្បុរសជនក្នុងវិស័យបរធនបាលកិច្ច សូមចូលរួមចំណែកដោយដួងចិត្តស្មោះស្ម័គ្រ និងសូមបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ចំពោះទំនួលខុសត្រូវសង្គម សាមគ្គីភាព ស្មារតីខ្មែរតែមួយ គ្រប់កាលៈទេសៈ និងសហការគ្នាយ៉ាងស្វាហាប់ ដ៏មុតមាំ ដោយក្តីមោទនភាព ចំពោះគុណវីរភាពកងទ័ពកម្ពុជានៃការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានដើម្បីការពារជាតិមាតុភូមិកម្ពុជាពីខ្មាំងសត្រូវ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)