នាព្រឹកថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញទទួលជួបពិភាក្សាជាមួយ លោកបណ្ឌិត Raymond Choi ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន, លោក Marcus TanKianHan ដៃគូស្ថាបនិកនៃក្រុមហ៊ុន Spartan Ives Capital និងលោក Lee Jerry នាយកគ្រប់គ្រងនៃក្រុមហ៊ុន Global Asset Trustee ព្រមទាំងវិនិយោគិនមកពីប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់ការប្រកបអាជីវកម្មក្នុងវិស័យបរធនបាលកិច្ច ការវិនិយោគ និងការឈ្វេងយល់អំពីវឌ្ឍនភាពនៃទីផ្សារបរធនបាលកិច្ចនៅកម្ពុជា។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)