ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "ការទទួលស្គាល់ក្រុមហ៊ុនសេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរធនបាល" គោលការណ៍ណែនាំលេខ ១៣៣៧/២៣ ន.ប.ធ. ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ" គោលការណ៍ណែនាំស្ដីពី “លក្ខខណ្ឌ និងនីតិវិធីក្នុងការចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច” អនុក្រឹត្យស្ដីពី “ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីអធិការកិច្ចបរធនបាលកិច្ច” នៃនិយ័តករបរធនបាលកិច្ច គោលការណ៍ណែនាំស្ដីពី “បែបបទ និងយន្ដការពិគ្រោះយោបល់ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច”
18:50:15
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. បានដឹកនាំកម្មវិធីសិក្ខាសាលា ស្តីពី “កិច្ចពិភាក្សានិងប្រមូលធាតុចូលពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមក្នុងការបង្កើតសមាគមបរធនបាលកម្ពុជា”
2025-06-24 16:03:00

នាព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា គ.ស.២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីសិក្ខាសាលា ស្តីពី “កិច្ចពិភាក្សានិងប្រមូលធាតុចូលពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមក្នុងការបង្កើតសមាគមបរធនបាលកម្ពុជា” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃ ន.ប.ធ. និងមានការចូលរួមពីក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្ដបុគ្គល និងប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ដើម្បីចូលរួមផ្តល់ធាតុចូលលើការងារបង្កើតសមាគមបរធនបាលកម្ពុជា នៅទីស្តីការរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កម្មវិធីនេះបានផ្ដោតជាសំខាន់លើការពិគ្រោះយោបល់ពាក់ព័ន្ធនឹងការរៀបចំនិងការប្រព្រឹត្តទៅរបស់សមាគម និងអត្ថប្រយោជន៍នៃការបង្កើតឱ្យមានសមាគមបរធនបាលកម្ពុជា ដែលក្នុងនោះមានដូចជា៖ ការពង្រឹងកិច្ចសហការរវាងគ្នាទៅវិញទៅមក, ការលើកកម្ពស់វិជ្ជាជីវៈ, ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា។ នៅក្នុងកម្មវិធីនេះ ប្រតិបត្តិករ និងភាគីពាក់ព័ន្ធទាំងអស់ បានបង្ហាញក្ដីសោមនស្សរីករាយ និងឯកភាពជាឯកឆន្ទៈក្នុងការគាំទ្រគំនិតផ្ដួចផ្ដើមនៃការបង្កើតសមាគមបរធនបាលកម្ពុជា ក៏ដូចជារីករាយក្នុងការសម្របសម្រួលផ្ដល់កិច្ចសហការក្នុងដំណើរការនៃការបង្កើតសមាគមនាពេលឆាប់ៗខាងមុខ ផងដែរ។


ចែករំលែក


តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

manu.Comment

ឈ្មោះ:
អ៊ីម៉ែល:
អង្គភាព:
មតិយោបល់​:

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)