ប្រកាសលេខ ០១០ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច” ប្រកាសលេខ ០១១ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច” ប្រកាសលេខ ០១២ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការបើកសាខារបស់បរធនបាល” ប្រកាសលេខ ០០៩ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្តីពី "ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម" ប្រកាសលេខ ០០៤ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈរបស់បរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល" ប្រកាសលេខ ០៦០ អ.ស.ហ. ប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្ដីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព” ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច"
18:50:15
"សងត្រឡប់ដល់សង្គម និងសហគមន៍វិញ"
2025-01-13 16:31:00

តាមរយៈគំនិតផ្តួចផ្តើមការងារសង្គម ក្រោមប្រធានបទ "សងត្រឡប់ដល់សង្គម និងសហគមន៍វិញ" របស់និយ័តករបរធនបាលកិច្ច (ន.ប.ធ.), ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. បានផ្ដួចផ្ដើមគំនិតកសាងអគារសិក្សាថ្មីនៅសាលាបឋមសិក្សា ១ ខ្នង ៤ បន្ទប់ បំពាក់ដោយបរិក្ខា ព្រមទាំងបន្ទប់ទឹកអនាម័យ ដែលមានទីតាំងស្ថិតនៅភូមិប្រឡាយទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ព្រមទាំងបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ កម្មពិធីសម្ពោធនាព្រឹកនេះ មានការចូលរួមពី លោកស្រីអភិបាលស្រុកឆ្លូង, លោកប្រធានការិយាល័យអប់រំស្រុកឆ្លូង, លោកស្រីមេឃុំដំរីផុង និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាជនក្នុងភូមិប្រឡាយទ្រៀក ក៏ដូចជាមាតា បិតា អាណាព្យាបាល និងសិស្សានុសិស្សផងដែរ។ ការសាងសង់អគារសាលាបឋមសិក្សាថ្មី​ជំនួសឱ្យអគារសាលាបឋមសិក្សាចាស់ដែលទ្រុឌទ្រោមនេះ ទទួលបានការចូលរួមឧបត្ថម្ភគាំទ្រពី​ បរធនបាលកិច្ចហិរញ្ញវត្ថុហត្ថាកសិករ, បរធនបាលកិច្ចហិរញ្ញវត្ថុប្រាសាក់, និងបរធនបាលកិច្ចហិរញ្ញវត្ថុក្រេឌីត។ ជាមួយគ្នានេះ ក្រុមការងារ ក៏បានផ្ដល់សម្ភារៈសិក្សាមួយចំនួន ដល់សិស្សានុសិស្សផងដែរ។


ចែករំលែក


តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

manu.Comment

ឈ្មោះ:
អ៊ីម៉ែល:
អង្គភាព:
មតិយោបល់​:

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)