ប្រកាសលេខ ០១០ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច” ប្រកាសលេខ ០១១ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច” ប្រកាសលេខ ០១២ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការបើកសាខារបស់បរធនបាល” ប្រកាសលេខ ០០៩ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្តីពី "ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម" ប្រកាសលេខ ០០៤ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈរបស់បរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល" ប្រកាសលេខ ០៦០ អ.ស.ហ. ប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្ដីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព” ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច"
18:50:15
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីសិក្ខាសាលាបូកសរុបស្តីពី “ទីផ្សារបរធនបាលកិច្ច ឆ្នាំ២០២៤ និងទិសដៅការងារបន្ត”
2025-01-11 01:14:24

នាព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា គ.ស.២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីសិក្ខាសាលាបូកសរុបស្តីពី “ទីផ្សារបរធនបាលកិច្ច ឆ្នាំ២០២៤ និងទិសដៅការងារបន្ត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ.។ សិក្ខាសាលាបូកសរុបនេះ បានពិនិត្យឃើញថា ទីផ្សារបរធនបាលកិច្ចមានសម្ទុះ និងកំណើនយ៉ាងឆាប់រហ័ស ដែលមកដល់ពេលបច្ចុប្បន្ននេះ ចំនួនបរធនបាលកិច្ចដែលបានបង្កើតនិងចុះបញ្ជីត្រឹមត្រូវតាមច្បាប់ មានចំនួនរហូតដល់ ១,១១៤ ករណី ជាមួយនឹងទំហំសរុបចំនួន ១.៧៤២ លានដុល្លារអាមេរិក ដែលបានគ្របដណ្តប់ដោយបរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចហិរញ្ញវត្ថុ បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ ដូចគ្នាផងដែរ ប្រតិបត្តិករដែលចូលរួមក្នុងទីផ្សារបរធនបាលកិច្ច ក៏មានចំនួនកើនឡើងគួរឱ្យកក់សម្គាល់ផងដែរ ដែលក្នុងនោះ ក្រុមហ៊ុនបរធនបាលចំនួន ១៣, ធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកចំនួន ២៥ ធនាគារ, បរធនបាលរូបវន្តបុគ្គលចំនួន ៦៥ រូប និងក្រុមហ៊ុនផ្តល់សេវាវាយតម្លៃចំនួន ១៦ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មចំនួន ១៥។ សិក្ខាសាលាបូកសរុបនេះ មានការអញ្ជើញចូលរួមពីមន្រ្តីជំនាញជាន់ខ្ពស់ពាក់ព័ន្ធក្នុងទីផ្សារបរធនបាលកិច្ច និងប្រតិបត្តិករក្នុងវិស័យបរធនបាលកិច្ច និងបានពិភាក្សាយ៉ាងសកម្មទៅលើបញ្ហាប្រឈមក្នុងប្រតិបត្តិការការអនុវត្តកន្លងមក ព្រមទាំងការកំណត់ទិសដៅសម្រាប់ឆ្នាំ២០២៥ ដែលក្នុងមាន ការបន្តជំរុញអភិវឌ្ឍន៍ទីផ្សារ និងផលិតផលបរធនបាលកិច្ចដែលមានស្រាប់ បន្តការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការភិវឌ្ឍន៍ទីផ្សារ និងផលិតផលបរធនបាលកិច្ចថ្មីៗបន្ថែមទៀត ដូចជា៖ បរធនបាលកិច្ចគ្រួសារ បរធនបាលកិច្ចសង្គមបរិស្ថាន និងការចាប់យកឱកាសពីបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗសម្រាប់ការគ្រប់គ្រង និងប្រតិបត្តិការទីផ្សារ។


ចែករំលែក


តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

manu.Comment

ឈ្មោះ:
អ៊ីម៉ែល:
អង្គភាព:
មតិយោបល់​:

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)