នាថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស.២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំ “កិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត” របស់ ន.ប.ធ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយ ឯកឧត្ដមអគ្គនាយករង ប្រធាន/ប្រធានស្តីទីនាយកដ្ឋាននៃ ន.ប.ធ. និងមន្ត្រីនៃ ន.ប.ធ. ទាំងអស់ នៅសណ្ឋាគារ អេមព្រីស អង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប។ នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញពីគ្រប់នាយកដ្ឋាននៃ ន.ប.ធ. អំពីសមិទ្ធផលការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារបន្ត ព្រមទាំងមានការពិភាក្សាយ៉ាងផុសផុលក្នុងកម្រិតមន្ត្រី និងថ្នាក់ដឹកនាំរបស់ ន.ប.ធ. លើចំណុចខ្លាំង, ចំណុចខ្សោយ, បញ្ហាប្រឈម, កាលានុវត្តភាព និងដំណោះស្រាយ ដែលបានអនុវត្តកន្លងមក និងលើកឡើងនូវវិធីសាស្ត្រ ដើម្បីត្រៀមខ្លួនក្នុងការអនុវត្តការងារនៅឆ្នាំបន្ទាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)